ការជ្រើសរើសប្រកបដោយក្រមសីលធម៌កម្រិតដំបូង 101
Fri, Mar 28
|វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញហ្សូម
វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ជាភាសាខ្មែរ សម្រាប់ទីភ្នាក់ងារជ្រើសរើស និងអង្គការសង្គមស៊ីវិល!


Time & Location
Mar 28, 2025, 9:00 AM – 12:00 PM GMT+7
វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញហ្សូម
About the event
វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះ ផ្តល់នូវការណែនាំអំពីគោលគំនិតសំខាន់ៗ ច្បាប់ និងគោលនយោបាយទាក់ទងនឹងការជ្រើសរើសប្រកបដោយក្រមសីលធម៌ ដែលជួនកាលត្រូវបានគេហៅថា ការជ្រើសរើសប្រកបដោយទំនូលខុសត្រូវ ការជ្រើសរើសដែលនិយោជកជាអ្នកចំណាយ ឬការជ្រើសរើសគ្មានថ្លៃសេវា—ទោះជាយ៉ាងណាការជ្រើសរើសប្រកបដោយក្រមសីលធម៌មានអត្ថន័យលើសពីរឿងថ្លៃសេវាទៅទៀត។ យើងនឹងសិក្សាអំពីធាតុសំខាន់ៗនៃការជ្រើសរើសប្រកបដោយក្រមសីលធម៌ និងវិធីកាត់បន្ថយហានិភ័យទៅដល់អាជីវកម្ម ពង្រឹងប្រព័ន្ធជ្រើសរើសកម្លាំងពលកម្ម និងស្វែងយល់អំពីបទពិសោធន៍នៃការជ្រើសរើសពលករ ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ពលករតាមរយៈវិធីសាស្ត្រផ្អែកលើករណីសិក្សាជាក់ស្តែងដែលបានផ្ទៀងផ្ទាត់នៅនឹងកន្លែង។
គោលបំណងនៃការសិក្សា៖
យល់ដឹងអំពីបរិយាកាសបទប្បញ្ញត្តិបច្ចុប្បន្ន និងភាពពាក់ព័ន្ធរបស់វាទៅនឹងដំណើរការជ្រើសរើសកម្លាំងពលកម្មអន្តរជាតិនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
កំណត់ហានិភ័យដល់អាជីវកម្មនៃការមិនធ្វើឱ្យលើសពីការអនុលោមតាមច្បាប់ នៅពេលនិយាយអំពីការជ្រើសរើស—ដោយទទួលស្គាល់ថាស្តង់ដារសម្រាប់ការអនុលោមតាមច្បាប់នៅក្នុងប្រទេសភាគច្រើននៅអាស៊ីមានកម្រិតទាបជាងគោលនយោបាយ "និយោជកជាអ្នកចំណាយ" របស់សាជីវកម្ម។
យល់ដឹងអំពីកម្មវិធី និងឧបករណ៍ជ្រើសរើសប្រកបដោយក្រមសីលធម៌របស់ស្ថាប័ន ឥស្សរា ដែលអាចប្រើបាន និងអនុវត្តបានចំពោះអ្នកផ្គត់ផ្គង់ និងទីភ្នាក់ងារជ្រើសរើសនៅអាស៊ី (និងលើសពីនេះ)។
កំណត់វិធីរក្សាសមត្ថភាពប្រកួតប្រជែងនៅចំពោះមុខស្តង់ដារ និងតម្រូវការវិវត្តនៃការពិនិត្យដ៏ត្រឹមត្រូវលើសិទ្ធិមនុស្ស (HRDD) និងជំហានជាក់ស្តែងឆ្ពោះទៅរកតម្រូវការថ្មីនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។